Sup-SEAkers ខែមេសា # 2 – ការប្រមូលព័ត៌មានប្រចាំសប្តាហ៍ពីតំបន់ផ្សេងៗ

បុគ្គលិកយោធាឈរយាម ខណៈដែលបុគ្គលិកយោធាមីយ៉ាន់ម៉ា ២០០នាក់ បានដកខ្លួនទៅកាន់ស្ពានមួយទៅកាន់ប្រទេសថៃ បន្ទាប់ពីការវាយប្រហាររយៈពេលមួយថ្ងៃដោយការតស៊ូប្រឆាំងរបបយោធា ដែលបានប្រកាសថាខ្លួនបានឈ្នះការគ្រប់គ្រងទីក្រុងព្រំដែនដ៏សំខាន់នៃ Myawaddy ដែលជាក្រុមចុងក្រោយនៃក្រុមឧទ្ទាម។ (ប្រភព៖ Saltwire)

សហព័ន្ធជាតិការែន និងសម្ព័ន្ធមិត្តរបស់ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមួយនេះទើបតែបានប្រយុទ្ធឈ្នះទាហានរបស់រដ្ឋាភិបាលនៅក្រុងមីយ៉ាវ៉ាឌីជាប់ប្រទេសថៃ។ ជាប្រតិកម្មទៅកាន់ដំណឹងនេះ ប្រទេសថៃបានចាត់តាំងឲ្យមានទាហានខ្លួនល្បាតនៅតាមព្រំដែនយ៉ាងតឹងរឹង នៅក្នុងនោះយោធាប្រទេសថៃក៏បានបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនហោះបង្ហាញខ្លួនគម្រាមកាក់មិនឲ្យទាហានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដកថយចូលទឹកដីខ្លួនឡើយ។ សហព័ន្ធជាតិការែនរំពឹងថាខ្លួននឹងចូលគ្រប់គ្រងក្រុងមីយ៉ាវ៉ាឌីជាផ្លូវការនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ហើយពួកគេក៏បានធានាថានឹងរក្សាសេវាសង្គមឲ្យដើររលូន រួមជាមួយពាណិជ្ជកម្មនឹងក្រុងម៉ែស៊ុតប្រទេសថៃផងដែរ។ លើសពីនេះទៅទៀតរដ្ឋាភិបាលថៃបានបញ្ជាឲ្យយោធាខ្លួនកំចាត់សមាសភាពយោធាមីយ៉ាន់ម៉ាទាំងឡាយណាដែលបំពានបូរណភាពទឹកដីខ្លួន។

សេដ្ឋីអចលនទ្រព្យវៀតណាម អ្នកស្រី ត្រឹង មី ឡាន់ (កណ្ដាល)។ (ប្រភព៖ PBS News)

សេដ្ឋីអចលនទ្រព្យវៀតណាមអ្នកស្រី ត្រឹង មី ឡាន់ ត្រូវបានតុលាការប្រទេសវៀតណាមកាត់ក្ដីប្រហារជីវិត ដោយសារតែគាត់បានរំលោភច្បាប់ហិរញ្ញវត្ថុ ដោយបានបន្លំប្រាក់ពីធនាគារខ្លួនឯងបានប្រមាណ ១២.៥ ពាន់លានដុល្លាអាមេរិកតាមរយៈក្រុមហ៊ុនខ្មោចយ៉ាងច្រើនរបស់ខ្លួន។ គ្រាន់តែបំពានច្បាប់ធនាគារអ្នកស្រីអាចប្រឈមមុខនឹងទោស ២០ ឆ្នាំក្នុងពន្ធធនាគារទៅហើយ ប៉ុន្តែតំណាងគណៈរដ្ឋអញ្ញាប្រទេសវៀតណាមបានតវាថាគួរតែឲ្យមានទោសធ្ងន់ជាងនេះដោយសារតែទង្វើរបស់គាត់ធ្វើឲ្យមានចលាចលសង្គម និងឲ្យមានការប៉ះពាល់អវិជ្ជមានខ្លាំងទៅលើទំនុកចិត្តសាធារណៈលើរដ្ឋនិងបក្សកុម្មុយនិស្ដវៀតណាម។

ប្រជាជននៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បាននិងកំពុងគ្របដណ្តប់នៅក្រោមជំរកណាមួយដែលពួកគេអាចរកបាន ខណៈដែលពួកគេបន់ស្រន់សុំភ្លៀងត្រជាក់ជាមួយនឹងកំណត់ត្រា សីតុណ្ហភាពវាយប្រហារតំបន់។ (ប្រភព៖ The Star)

តំបន់អាស៊ីអាគ្នេយ៍ជាតំបន់ងាយរងគ្រោះពីឥទ្ធិពលបម្រែបម្រួលអាកាសធាតុ ហើយឆ្នាំនេះជាពិសេសផងដែរ សីតុណ្ហភាពបានឡើងរហូតសឹងមិនអាចទ្រាំបាន លើសពីនោះទៅទៀតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថាអាកាសធាតុនេះនឹងនៅជាមួយយើងរហូតដល់ខែឧសភា។ នៅប្រទេសថៃសីតុណ្ហភាពបានបំបែកកំណត់ត្រា ១៣ ខែ មកហើយ។ នៅប្រទេសវៀតណាមស្រែទាំងវាលត្រូវងាប់ដោយសារកម្ដៅថ្ងៃនៅភាគខាងត្បូង។ ឯនៅប្រទេសហ្វីលីភីនវិញសាលាត្រូវបានបិទសម្រាកដោយសារកម្ដៅឡើងដល់ ៤២ អង្សាសេ។ ឆ្នាំនេះក្ដៅខុសធម្មតាមិនមែនត្រឹមដោយសារតែកត្តាបំពុលបរិយាកាសប៉ុណ្ណោះទេ តែក៏ដោយសារបាតុភូតអាកាសធាតុ អេល នីណូ នៅសមុទ្រប៉ាស៊ីហ្វិច។

(ប្រភព៖ Reuters)

ប្រហែល ៥០% នៃប្រជាជនអាស៊ានដែលបានជំរឿនថាខ្លួននឹងឈរនៅខាងប្រទេសចិនបើស្ថានភាពដាច់ខាតតម្រូវឲ្យពួកគេជ្រើសរើសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ លទ្ធផលនេះគឺខុសដាច់ស្រលះពីឆ្នាំមុនដែលមានតែ ៤០% ប៉ុណ្ណោះដែលថាខ្លួននឹងជ្រើសយកចិន។ ប៉ុន្តែតាមការសង្កេតរបស់អ្នកវិភាគបានថានេះគ្រាន់តែជាលទ្ធផលមិនឈ្នះមិនចាញ់ប៉ុណ្ណោះ ឆ្នាំខ្លះអាមេរិកមានប្រជាប្រិយភាពជាង ឯឆ្នាំខ្លះក៏ចិន ទៅតាមឥទ្ធិពលយុទ្ធសាស្ត្រការទូតរបស់ប្រទេសទាំង ២។ ក្នុងនោះយើងឃើញប្រជាជនប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ហាក់បីដូចលម្អៀងទៅខាងចិនខ្លាំងជាងគេដោយសារពួកគេជាប្រទេសដែលទទួលបានផលប្រយោជន៍ច្រើនពីយុទ្ធសាស្ត្រខ្សែក្រវ៉ាត់របស់ប្រទេសចិន។

—————————————————————————————————

Sup SEAkers គឺ​ជា​ការ​ប្រមូល​ព័ត៌មាន​ប្រចាំ​សប្តាហ៍​មក​ពី​តំបន់​ផ្សេងៗ​គ្នា​ដែល​មាន​គោល​បំណង​ផ្តល់​ព័ត៌មាន​និង​អប់រំ​ដល់​សាធារណជន​ទូទៅ។ តាមដានពួកយើងរៀងរាល់ថ្ងៃអាទិត្យ ដើម្បីបន្តទទួលបានព័ត៌មានអំពីអ្វីដែលកើតឡើងនៅក្នុងតំបន់របស់យើង។ សប្តាហ៍នេះ យើងសូមលើកយកព័ត៌មានសំខាន់ៗចំនួន ៤ ដែលបានកើតឡើងក្នុងអាស៊ាន។

Leave a comment